ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG បានជិះយន្ដហោះឯកជនចាកចេញពីទីក្រុងបារីសទៅប្រទេសប្រេស៊ីល មុនពេលប្រទេសនេះបានប្រកាសបិទមិនឱ្យចេញចូល។
Neymar បានចាកចេញពីបារាំងនេះ ជាមួយមិត្តរួមសញ្ជាតិរបស់ខ្លួនThiago Silva។ ពួកគេបានធ្វើដំណើរចាកចេញមុនពេល បារាំងបានប្រកាសបិទការចេញចូលក្នុងប្រទេសទាំងអស់ ហើយការទៅនេះដែរ ក៏រូបគេបានទទួលការអនុញ្ញាតពីក្លឹបផងដែរ។ មួយវិញទៀត នៅបារាំងលីគទាំងអស់ក៏បានប្រកាសផ្អាកសិន ដោយមិនទាន់រកឃើញពេលវេលាច្បាស់លាស់ដើម្បីត្រលប់វិញនៅឡើយទេ។
រំលឹកថាបារាំង មានមនុស្សឆ្លងមេរោគ Covid-19 រហូតដល់៩ ១៣៤នាក់ហើយ និងមានអ្នកស្លាប់២៦៤នាក់ ដោយអ្នកស្លាប់ភាគច្រើនសុទ្ធតែមានជំងឺផ្សេងទៀតក្នុងខ្លួន។ រដ្ឋបាលប្រទេសនេះ បានប្រកាសឱ្យបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ៕ប្រភព៖ Dailymail