ក្រុម Atletico Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Cultural Leonesa នៅលីគលំដាប់ទី៣ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ Copa del Rey កាលពីយប់មិញនេះ។
ក្រុមរបស់លោក Diego Simeone ស៊ុតដល់ទៅ២៥ជើងក្នុងការប្រកួតនេះ ប៉ុន្តែមានគ្រាប់បាល់ត្រឹម១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Correa ជាអ្នកធ្វើបានសម្រេចនៅនាទី៦២។ យ៉ាងណាមិញ ដល់នាទី៨៣ហើយ កីឡាករ Julen អាចរកគ្រាប់បាល់បាន១គ្រាប់តាមស្មើឱ្យក្រុម Cultural បានវិញ។ លទ្ធផលស្មើគ្នានេះ តម្រូវឱ្យពួកគេលេងថែមម៉ោង។ នៅនាទី១០៨ Sergio Benito របស់ក្រុម Cultural អាចរកបាន១គ្រាប់ទៀត ហើយវាជាគ្រាប់បាល់ជ័យជម្នះផងដែរ។
ក្រុម Real Madrid និង Barcelona ក៏ប៉ះក្រុមលីគលំដាប់ទៀតនេះដែរ ក្នុងការប្រកួត Copa del Rey ប៉ុន្តែពួកគេអាចស្វែងរកជ័យជម្នះបាន។ សម្រាប់ AT Madrid វិញ ពួកគេបានបរាជ័យហើយ នេះជាក្រុមទី៤ហើយនៅ La Liga ដែលធ្លាក់ក្រោមថ្វីជើងក្រុមលីគលំដាប់ទី៣ក្នុងពានរង្វាន់នេះ៕ប្រភព៖ Dailymail