ប្រធានាធិបតី​បារាំង​សុំទោស​ប្រធានាធិបតី​អាល់បានី​ភ្លាមៗ ក្រោយ​បិទ​ការ​ប្រកួត​ជុំ​ទី ៥

នៅ​ប្រកួត​ជុំ​ទី ៥ ក្នុង​ទឹកដី​នៃ​ទីក្រុង​ប៉ារីស​ដែល​ម្ចាស់​ផ្ទះ​បារាំង​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​អាល់បានី​បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៤-១។

មុន​បើក​ការ​ប្រកួត​ផ្លូវការ បាន​កើត​មាន​រឿង​ហួស​ចិត្ត​មួយ​គឺ​ជុំវិញ​ការ​ស្មិងស្មាធិ៍​គោរព​ភ្លេង​ជាតិ ដែល​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​បារាំង​បាន​ចាក់​បទ​ភ្លេងជាតិ​ខុស ពោល​គឺ​ច្រឡំ​ចាក់​ភ្លេងជាតិ​អង់ដូរ៉ា​សម្រាប់កីឡាករអាល់បានីដែល​ធ្វើ​ឲ្យ​មាន​ការ​ពន្យារពេល​បើក​ការ​ប្រកួត​ដល់​ទៅ ១០ នាទី។

យ៉ាងណាមិញ​ពុំ​មានមតិប្រតិកម្ម​អ្វី​ធំដុំ​នោះ​ទេ ណា​មួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏​បាន​ចេញ​សារ​សុំទោស​ភ្លាមៗ​ផង​ដែរ ក្រោយ​ពី​សហព័ន្ធ​បាល់ទាត់​ខ្លួន​បង្ក​កំហុស​បែប​នោះ។

តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​អាល់បានី​លោក Edi Rama បាន​បញ្ជាក់​ថា៖ “ប្រធានាធិបតី Macron បាន​សុំ​ការ​អភ័យទោស​ជុំវិញ​ការ​ដែល​សហព័ន្ធ​បាល់ទាត់​បារាំង​បង្កើត​កំហុស​នូវ​ការ​ចាក់​ភ្លេង​ជាតិ​របស់​យើង​រួចរាល់​ហើយ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT