ក្រុម Real Madrid បានផ្ដល់អាវលេខ៧ដល់ទៅកីឡាករ Eden Hazard ជាផ្លូវការហើយ ដើម្បីត្រៀមលេងរដូវកាលថ្មីខាងមុខនេះ។
Hazard ផ្លាស់មក Real Madrid ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាថ្លៃជាងគេនៅរដូវកាលដោះដូរកីឡាករនេះ។ កីឡាករបែលហ្សិកខាងលើត្រូវបានអ្នកគាំទ្ររំពឹងខ្ពស់ថានឹងជួយក្រុមឱ្យត្រលប់ទៅរកភាពខ្លាំងឡើងវិញ ក្រោយពីខកខានមិនបានឈ្នះពានសោះរដូវកាលមុន។ ដូច្នេះហើយទើបក្លឹបបានសម្រេចផ្ដល់អាវលេខ៧ទៅរូបគេ ដែលលេខអាវនេះសុទ្ធតែកីឡាករល្អៗហើយទើបអាចពាក់វាបាន។
កន្លងមក អាវលេខ៧គឺ Ronaldo និង Raul ជាម្ចាស់ ហើយសុទ្ធតែបំបែកកំណត់ត្រាជួយក្រុមបានជានិច្ច។ ក្រោយពី Ronaldo ចាកចេញទៅ លេខ៧ ត្រូវធ្លាក់ទៅលើ Mariano កីឡាករវ័យក្មេង តែរូបគេធ្វើមិនបានល្អឡើយរដូវកាលកន្លងទៅ ទើបពេលនេះក្លឹបសម្រេចផ្ដល់លេខនេះទៅ Hazard វិញ៕ប្រភព៖ Dailymail