ចំណូល​ថ្មី​ចូល​អស់​ហើយ តើ Juventus នឹង​រៀប​ជម្រើស ១១ នាក់​ដំបូង​បែប​ណា?

នា​រដូវ​កាល ២០១៩/២០ សម្រាប់​ក្លឹប​សេះ​បង្កង់ Juventus នឹង​មាន​ផ្លាស់ប្តូរ​ជា​ច្រើន​មិន​ថា​តែ​ប្រព័ន្ធ​ការពារ បម្រើ​និង​ប្រយុទ្ធ​គឺ​បាន​នាំ​ចូល​បេក្ខភាព​ចំណូល​ថ្មី​ចេញ​ពី​បណ្តា​ក្លឹប​កំពូល​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប។

ថ្មីៗ​នេះ​ក្រុម​ការពារ​ជើង​ឯក Serie A ប្រាំ​បី​សម័យ​កាល​ជាប់​គ្នា ទើប​តែ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ការពារ​ Matthijs de Ligt ​ចេញ​ពី​ក្លឹប AFC Ajax ដែល​គេ​ជឿ​ថា​មាន Ronaldo នៅ​ពី​ក្រោយ​ខ្នង​ជា​ចំណែក​សំខាន់​មួយ​សម្រាប់​ការ​ដោះដូរ​លើក​នេះ។

បែបណាមិញ​អ្នក​ប្រាកដ​ជា​ឆ្ងល់ តើ​ក្លឹប Juventus អាច​នឹង​រៀបចំ​ប្រព័ន្ធ​លេង​បែបណា​សម្រាប់​រដូវ​កាល​ក្រោយ? តើ​ប្រព័ន្ធ​លេង​ (ដូច​​បង្ហាញ​ខាង​ក្រោម) អាច​មាន​សង្ឃឹម​ប៉ុន្មាន​ភាគរយ​ក្នុង​ការ​ប្រជែង ពាន​រង្វាន់​អឺរ៉ុប UEFA Champions League?

ការ​ព្យាករណ៍​ជម្រើស ១១ រូប៖ Szczesny; De Sciglio, De Ligt, Rugani, Alex Sandro; Pjanic, Ramsey, Bentancur; Bernardeschi, Ronaldo, Mandzukic

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT