(VDO) Spurs ភ្លាត់ស្នៀត​បង្កើត​បាល់ Own-Goal ជួយ​ហង្ស​យក​បាន ៣ ពិន្ទុ​ទាញ​ទម្លាក់ City

ជំនួប​រវាង​ហង្ស​ក្រហម​ Liverpool និង​មាន់​ខ្នាយ​មាស​ Tottenham ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ​នៅ​លទ្ធផល ២-១។ បី​ពិន្ទុ​ដ៏​មាន​តម្លៃ​បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ដី Anfield បន្ថែម​​គម្លាត ២ ពិន្ទុ​ទាញ​ទម្លាក់ City ពី​កំពូល​តារាង Premier League បណ្តោះ​អាសន្ន។

នៅ​នាទី ១៦ ខ្សែ​ប្រយុទ្ធ Roberto Firmino ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក បន្ទាប់​ពី​ទទួល​បានការ Assist ដ៏​ល្អ​ពី​មិត្ត​រួម​ក្រុម​ Robertson។ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​ពីរ​នាទី ៧០ ខ្សែ​បម្រើ Lucas Moura ក៏​សង​បាន​មួយ​គ្រាប់​តាម​ស្មើ ហើយ​រក្សា​លទ្ធផល​កៀកដល់​ចុង​ម៉ោង ប៉ុន្តែ​ជា​ការ​ភ្លាត់ស្នៀត​ខ្សែ​ការពារ Toby Alderweireld របស់​មាន់​ខ្នាយ​មាស​ក៏​បង្កើត​បាល់ Own-Goal ជួយ​ឲ្យ​ហង្ស​យក​បាន ៣ ពិន្ទុ​យ៉ាង​ងាយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=bpHA_1LqA4U

បញ្ជាក់​ថា​ប្រកួត​បន្ទាប់​របស់ Liverpool ​នឹង​ត្រូវ​បំពេញ​ភារកិច្ច​នៅ Premier League ទល់ Southampton មួយ​ប្រកួត​បន្ថែម​ទៀត​នា​ថ្ងៃ​ទី ៦ មេសា មុន​បើក​ឆាក​ប៉ះ Porto នា​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុង​ក្រោយ​នា​ថ្ងៃ​ទី ១០ មេសា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​នៅ​កីឡដ្ឋាន Anfield។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT