ទីផ្សារដោះដូរកាន់តែកៀកចូលជិតមកដល់ ម្ល៉េះបើមិនរៀបគិតបណ្តើរៗ ដល់ពេលក៏អាចនឹងគិតខុស។ ឥឡូវងាកមកក្បួនរបស់ក្លឹបត្រកូល Manchester ទាំងពីរ មានមួយសម្លឹងឃើញតំបន់ប្រយុទ្ធ មួយចង់ពង្រឹងតំបន់ការពារ ហើយសុទ្ធតែបេតីលើកីឡាករគោលដៅតម្លៃកប់ពពកដូចគ្នា។
២) MU ចង់បាន Rafael Leao
ស្វាគមន៍ការមកដល់របស់មេថ្មី Sir Jim Ratcliffe ក្លឹបក៏លៃលកសម្លឹងភ្លែតទៅមើលគោលដៅធំ ត្រៀមសម្រាប់កញ្ចប់ចំណាយមហាសាលនាទីផ្សារដោះដូររដូវក្តៅខាងមុខ ហើយនោះគឺជាកីឡាករព័រទុយហ្គាល់ Rafael Leao។
ជាការពិតចាប់តាំងពេលវេលាចាកចេញនៃសម័យកាល Cristiano Ronaldo, Zlatan Ibrahimovic ជាដើម តក្រោយមកក៏មាន Marcus Rashford ដែលជាតួឯកនៅប្រយុទ្ធប្រអប់ តែគេហាក់ធ្វើមិនបានល្អទាល់តែសោះឡើយនៅរយៈពេលចុងក្រោយ។
ហេតុផលនេះ ទើបក្លឹបដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag ពិតជាសម្លឹងចង់ថ្ពក់យកចំណូលថ្មី ដែលមានគុណភាពបទពិសោធន៍ក្នុងការបញ្ចប់ទី ហើយជឿជាក់លើស្តេចញញឹម Leao ពិតជាអាចជំនួសកីឡាករអង់គ្លេស Rashford បានយ៉ាងសក្ដិសមបំផុតនាពេលវេលាខាងមុខ។ តែបញ្ហាគឺត្រង់តម្លៃ វាមិនទាបនោះទេ ពោលតាមការទាមទារពីខាងភាគីក្លឹបមេ AC Milan ចូលល្បាក់ ១២៨ លានផោន។
បើការទិញយកនេះ សម្រេចដូចតួលេខខាងលើ ម្ល៉េះ United ក៏នឹងចារកំណត់ត្រាថ្មី ពីលើខ្ទង់ចំណាយចាស់បានកត់ត្រាចូលនៅឆ្នាំ ២០១៦ គ្រាទិញយក Paul Pogba ប្រមាណ ៨៦ លាន។ គួរឲ្យដឹងដែរថា កីឡាករវ័យ ២៤ ឆ្នាំ Leao គេបានទាំងកម្ពស់កំព ទាំងកាយសម្បទា ទាំងល្បឿន ទាំងបច្ចេកទេស ជាក់ស្តែងរដូវកាលនេះ ក៏រកបាន ១២ គ្រាប់ Assist ១២ លើក នៅ ៣៩ ប្រកួត ជាហេតុនាំឲ្យក្លឹបធំៗចាប់អារម្មណ៍ច្រើន រួមទាំង Arsenal និង Paris Saint-Germain ពីរផ្សេងទៀត។
បើសួរថា តើនរណាជាតួឯកនៅតំបន់ស្លាបស្តាំរបស់ City សព្វថ្ងៃ? ចម្លើយក៏នៅតែជា Kyle Walker តែតទៅមុខ មើលមិនឃើញថាមិនត្រូវ ព្រោះកត្តាអាយុរបស់កីឡាករអង់គ្លេសបានហៀរចូលវ័យ ៣៣ ឆ្នាំទៅហើយ រួចកាយសម្បទាក៏រាងធ្លាក់ចុះ បូកផ្សំរបួសញាំញីច្រើននារយៈពេលចុងក្រោយ។ ទន្ទឹមនឹងកុងត្រាសេសសល់ ២ ឆ្នាំទៀត បើ City លក់ក៏នៅកើបបានប្រាក់ខ្លះល្បាក់ ១០ លានផោនចូលហោប៉ៅ រួចពួកគេក៏ដល់វេលាសម្លឹងមើលអ្នកមកជំនួស ឬជា ‘Walker ទីពីរ’ នៅ Etihad នោះគឺបានដាក់ចិត្តលើ Benjamin Pavard របស់ Inter Milan។
RB វ័យ ២៨ ឆ្នាំ របស់បារាំង ដែលរដូវក្តៅឆ្នាំទៅ ទើបត្រូវបាន Bayern លក់ទៅឲ្យភាគីខាងអ៊ីតាលី សព្វថ្ងៃគេបានកើនឡើងតម្លៃខ្លួនកៀកមួយជាពីរ មកខ្ទង់ ៤២ លានផោន ល្មមនឹងឲ្យ Inter កើបលុយចំណេញរួចបាត់ទៅហើយ។
គ្រប់យ៉ាងយើងមានតែរង់ចាំមើលចំណាត់ការចរចារវាងភាគីសងខាង ថាទៅមុខនឹងកើតជាបែបណាទៀត ទាំងលទ្ធផល ទាំងការសម្រេចសមិទ្ធផលពានផ្សេងៗ បន្ទាប់តែរលកមុនចេញ លេញរលកក្រោយចូលទៅកាន់ទ្រនំថ្មីអស់នោះ៕
ប្រភព៖ បរទេស