ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានសរសើរ Messi ថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានកែតម្រូវថា ពួកគេមិនអាចអបអរជ័យជម្នះ World Cup របស់គាត់បានទេ ដោយសារវាត្រូវបានឈ្នះទៅលេីបារាំង និង ឈ្នះទល់នឹង Kylian Mbappe។ថ្លែងទៅកាន់ RMC Sport លោក Al-Khelaifi បាននិយាយថាអ្នកគាំទ្រនឹងហួចចំអកឲ្យ Messi ប្រសិនបើពួកគេរៀបចំការប្រារព្ធពិធីអបអរនៅ Parc des Princes។ គាត់បាននិយាយថា៖
“Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ វាជាបញ្ហាប្រឈមសម្រាប់គាត់ក្នុងការផ្ទេរពី Barcelona ហើយមកទីនេះភ្លាមៗ។ ខ្ញុំពិតជាមានការគោរពចំពោះគាត់ណាស់។ ខ្ញុំមិនទទួលយកមនុស្សដែលនិយាយមិនល្អពី Paris Saint-Germain ទេ។ ខ្ញុំចង់ឱ្យកីឡាករនិយាយនៅពេលពួកគេនៅក្លឹប មិនមែននៅពេលក្រោយចាកចេញនោះទេ។”គាត់បានបន្ថែមថា៖
“យើងមិនបានអបអរ Messi ទេ ព្រោះគាត់បានឈ្នះ World Cup ទល់នឹងបារាំង ហើយគាត់បានឈ្នះវាទល់នឹង Kylian Mbappe ហើយដោយសារតែយើងក៏ជាក្លឹបរបស់បារាំង ដូច្នេះយើងមិនបានអបអរគាត់ ដើម្បីកុំឱ្យអ្នកគាំទ្រស្រែកឌឺដងដាក់គាត់”៕
ប្រភព៖ បរទេស