ក្រុម Real Madrid បានស្គាល់ជ័យជម្នះធំធេងលើកដំបូងនៅរដូវកាលនេះ ដោយឈ្នះក្រុម Melilla ៤-០ ជើងទី១ពានរង្វាន់ Copa del Rey កាលពីយប់មិញនេះ។
ក្រោមការដឹកនាំរបស់លោក Santiago Solari ដែលជាអ្នកចាត់ការបណ្ដោះអាសន្ននោះ បានដាក់កីឡាករយុវជនឱ្យលេងច្រើនមែនទែននៅយប់មិញ។ យ៉ាងណាមិញ ពួកគេពិតជាធ្វើឱ្យអ្នកគាំទ្រមិនខកចិត្តឡើយ ពោលគឺអាចយកឈ្នះដល់ទៅ៤គ្រាប់ឯណោះក្នុងជើងទី១នេះ។ ដោយ៤គ្រាប់នោះធ្វើបានសម្រេចពីសំណាក់កីឡាករ Benzema , Asensio , Odriozola និងCristo González ។
ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញយុវជនដែលក្លឹបទិញពីប្រេស៊ីលមក Vinícius Júnior ធ្វើបានល្អខ្លាំងជាងគេ ដោយបង្កើតឱកាសយ៉ាងច្រើន និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ផងដែរ។ កីឡាកររូបនេះ ទើបតែមកក្រុម Real Madrid នៅរដូវកាលនេះទេ ដោយស្ថិតនៅឈុតធំផង និងយុវជនផង៕ប្រភពDailyMail