Vichai ​ម្ចាស់​ក្លឹប Leicester City ​ត្រូវ​បាន​អ្នក​គាំទ្រ​គោរព​ស្រលាញ់​ខ្លាំង ព្រោះ​ភាព​ស្មោះត្រង់

នៅ​យប់មិញ​នេះ មាន​ហេតុការណ៏​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើត​ឡើង ​ដោយ​ឧទ្ធម្ភាគចក្រ​លោក Vichai ​ម្ចាស់​ក្លឹប Leicester City ​បាន​ធ្លាក់​នៅ​ក្បែ​កីឡដ្ឋាន​របស់​ខ្លួន ក្រោយ​ចប់​ការ​ប្រកួត។ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ដែរ ​គេ​មិន​ទាន់​ដឹង​ថា​ម្ចាស់​ក្លឹប Leicester City ​នោះ​ស្លាប់​ឬ​រស់​ឡើយ។ ប៉ុន្តែ​អ្នក​កាសែត​មើល​ឃើញ​ថា លោក Vichai ​បាន​ឡើង​យន្ដហោះ​នោះ មុន​ពេល​វា​បាន​ធ្លាក់​ឆេះ។ ដោយ​ឡែក ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​នេះ​តែ​ម្ដង ​ថា​តើ​មាន​នរណា​ស្លាប់​ខ្លះ​ក្នុង​ហេតុការ​ធ្លាក់​នោះ។

អ្នក​គាំទ្រ​ជា​ច្រើន និង​កីឡាករ​ក្នុង​ក្លឹប​ផ្ទាល់​បាន​សរសេរ​សារ​ជូនពរ​ចំពោះ​លោក Vichai ​។ ដោយ​សារ​តែ​បុរស​ម្នាក់​នេះ ​មាន​ភាព​ស្មោះត្រង់ និង​រស់រាយ​រាក់ទាក់​ជាមួយ​អ្នក​គាំទ្រ​គ្រប់​គ្នា។ ​ក្រោយ​ពី​លោក​បាន​ទិញ​ក្លឹប​អង់គ្លេស​នេះ​នៅ​ឆ្នាំ​២០១០ ​Leicester City ​ក៏​បាន​ប្រែ​មុខ​មាត់ ​និង​មាន​សមត្ថភាព​ខ្ពស់​អាច​លើក​ពាន​លីគ​កំពូល​អង់គ្លេស​បាន​ថែម​ទៀត។

ត្បិត​តែ​ជា​សេដ្ឋី​មាន​បំផុត​លេខ​៥​នៅ​ថៃ ប៉ុន្តែ​លោក Vichai ​មិន​ដែល​វាយ​រឹក​ឡើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT