PSG ​ទំនង​មិន​អាច​ដោះដូរ​កីឡាករ​បាន​ទេ ​ព្រោះ​រឿង​ទិញ​កីឡាករ​២​នាក់​នេះ

ក្លឹប PSG ​ទំនង​មិន​អាច​ទិញ​ដូរ​កីឡាករ​បាន​ទេ​ ក្រោយ​ពី​ក្លឹប​នេះ​ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ​កំពុង​សើប​រឿង​ចាយ​លុយ​ច្រើន​លើស​កំណត់។

PSG ​បាន​ចំណាយ​២២២​លាន​អឺរ៉ូ​សម្រាប់​ទិញ Neymar ​ពី​ក្លឹប Barcleona ​ហើយ​ចំណាយ​១៨០​លាន​អឺរ៉ូ​ទៀត​សម្រាប់​ទិញ​យ​ក Mbappe ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ។ ដូច្នេះ​ការ​ចំណាយ​រហូត​ដល់​៤០២​លាន​អឺរ៉ូ​ទៅ​លើ​កីឡាករ​២​នាក់​ដូច្នេះ ​អាច​នឹង​ខុស​ច្បាប់​របស់​ Financial Fair Play rules ​ដែល UEFA ​បាន​កំណត់​មិន​ឱ្យ​ក្លឹប​ចាយ​លើស​ចំណូល។

ច្បាប់​របស់ UEFA ​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ​គឺ ​តម្រូវ​ឱ្យ​ក្លឹប​ត្រូវ​រក​ចំណូល​ឱ្យ​បាន​ប្រហាក់​ប្រហែល​ទៅ​នឹង​ការ​ចំណាយ​ទិញ​ដូរ​កីឡាករ។ ស្រប​ពេល​ដែល PSG ​វិញ ​ការ​ចំណាយ​គឺ​ច្រើន​លើសលប់​ជាង​ចំណូល​របស់​ខ្លួន​ហើយ​សម្រាប់​ការ​ទិញ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ។ ដូច្នេះ​ហើយ ពួកគេ​អាច​នឹង​ត្រូវ​ពិន័យ​ដូច​កាល​ឆ្នាំ​២០១៤​ដែរ។

សូម​បញ្ជាក់​ថា ចំពោះ​ក្លឹប​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលដៅ FFP អាច​ទទួល​ការ​ពិន័យ​ដូចជា៖

  • ការព្រមាន
  • ការ​ពិន័យ​ជាប្រាក់
  • ការ​ដក​ពិន្ទុ
  • ការ​បដិសេធ​ផ្ដល់​ប្រាក់​បាន​ពី​កម្មវិធី​ប្រកួត​ដែល​រៀបចំ​ដោយ UEFA
  • ការ​ហាមឃាត់​ក្នុង​ការ​ចុះបញ្ជី​ឈ្មោះ​កីឡាករ​ថ្មី​ក្នុង​កម្មវិធី​ប្រកួត​របស់ UEFA
  • ការ​រឹត​បណ្ដឹង​លើ​ការ​ចុះ​បញ្ជី​កីឡាករ​ក្នុង​កម្មវិធី​ប្រកួត​របស់ UEFA
  • ការ​ហាម​ឃាត់ មិន​ឲ្យ​ចូលរួម​កម្មវិធី​ប្រកួត​ណាមួយ
  • និង​ការ​ដក​ចេញ​ពី​កម្មវិធី​ប្រកួត​ផ្សេងៗ​នៅ​ពេល​អនាគត៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT