Klopp ​៖ ​បិទ Ronaldo ​មិន​ពិបាក​ទេ ​យើង​ធ្វើ​មិច​កុំ​ឱ្យ​គាត់​បាន​ប៉ះ​បាល់​ទៅ​រួច​ហើយ

លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​រក​ឃើញ​វិធី​សាស្ត្រ​ងាយ​បំផុត​ក្នុង​ការ​បិទ​កីឡាករ Cristiano Ronaldo ​ពោល​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​តែ​គេ​ប៉ះ​បាល់​ទៅ​រួច​បាត់​ទៅ​ហើយ។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​ដឹង​ច្បាស់​ថា​ក្រុម​ខ្លួន​នឹង​ជួប​ការ​ពិបាក​ច្រើន​នា​ប្រកួត​ផ្ដាច់ព្រ័ត្រ​យប់​នេះ។ យ៉ាងណាមិញ ​ទន្ទឹម​នឹង​ការ​ពិបាក​នោះ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​បិទ​កីឡាករ​ល្អ​ៗ​របស់​ក្រុម Real Madrid ​ដូចជា Ronaldo ​ជា​ដើម​ដែរ។ វិធី​ដែល​លោក​យក​មក​បិទ​ប្រធាន​ក្រុម​ជម្រើស​ព័រទុយហ្គាល់ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រូបគេ​បាន​ប៉ះ​ពាល់​ឱ្យ​សោះ។

“Cristiano ​អាច​រក​គ្រាប់​បាល់​បាន​ដោយសារ​តែ​គេ​បាន​ប៉ះ​បាល់ ប្រសិន​បើ​គេ​មិន​បាន​ប៉ះ​ពាល់​ទេ នោះ​ក៏​គ្មាន​គ្រាប់​បាល់​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​គេ​បាន​ប៉ះ​បាល់​ឱ្យ​សោះ។ យើង​នឹង​ជួប​ក្រុម​មួយ​ដែល​ល្អ​បំផុត​នៅ​លើ​លោក ​និង​ការ​លេង​ UCL ​របស់​គេ​ពិត​ជា​អស្ចារ្យ។ ប៉ុន្តែ​យើង​នៅ​សល់​ការ​ប្រកួត​យប់​នេះ​ទៀត ដែល​គ្រប់​យ៉ាង​អាច​នឹង​ផ្លាស់​ប្ដូរ”។ សម្ដី Klopp ។

គិត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Ronaldo ​រក​បាន​១៥​គ្រាប់​ហើយ ​លើស​គេ​ទាំង​អស់ ស្រប​ពេល​ដែល​កីឡាករ Liverpool ​វិញ Roberto Firmino ​និង Mohamed Salah ​រក​បាន​១០​គ្រាប់៕ប្រភព​៖ MARCA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT